បុរីដែលឈ្នះពានរង្វាន់ និងលក់ដាច់ជាងគេ ក្បែរផ្សារ AEON3 ត្រៀមបើកគម្រោងទី២ របស់ខ្លួនហើយ

(ភ្នំពេញ)៖ ជាមួយនឹងសមិទ្ធផល និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនរបស់ខ្លួនសម្រាប់គម្រោងទីមួយកន្លងមក បុរីឡាផាម បានចាប់ដៃគូសហការគ្នាសារជាថ្មីជាមួយក្រុមហ៊ុនភ័ញធើ ប្រផឹធី (Pointer Property Co., Ltd) ក្នុងការបង្កើតគម្រោងទី២ របស់ខ្លួនឡើង ដែលមានឈ្មោះថា ផាម ស្រ្ពីង (Palm Springs) ជាមួយម៉ូដផ្ទះដែលមានរចនាបទកាន់តែទំនើបជាងមុនតាមបែបបញ្ចឹមប្រទេស គួបផ្សំនឹងការរួមបញ្ចូលគ្រឿងបរិក្ខារកាន់តែសម្បូរបែបដូចជា ស្ពានអាកាសថ្មើរជើងដំបូងគេបង្អស់ សួនច្បារលើអាកាស សួនច្បារក្រោយផ្ទះ សួនច្បាររួម កន្លែងក្មេងលេង កន្លែងហាត់ប្រាណ ទីលានកីឡាចម្រុះ បង់អង្គុយក្រោយផ្ទះ ក៏ដូចជាឧទ្យានលីនេអ៊ែរផងដែរ។ ទីតាំងគម្រោងទី២នេះ គឺស្ថិតក្នុងតំបន់សក្តានុពលខ្លាំងដដែល ព័ទ្ធជុំវិញទៅដោយផ្សារ សាលារៀន និងទីតាំងសំខាន់ៗជាច្រើន ដែលគ្រាន់តែចំណាយពេលត្រឹមតែ ៣នាទីប៉ុណ្ណោះទៅកាន់ផ្សារទំនើប Lucky Express, ៤នាទីទៅកាន់ផ្សារទំនើបជីបម៉ុង (៥០ម៉ែត្រ), ៨នាទីទៅកាន់ផ្សារទំនើប AEON3 (ដែលគ្រោងនឹងបើកចុងឆ្នាំនេះ) និងត្រឹមតែ ១២នាទីប៉ុណ្ណោះទៅកាន់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី ឬអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ កិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងក្រុមហ៊ុនទាំងពីរកន្លងមក បានពាំនាំនូវសមិទ្ធផល ភាពជោគជ័យ និងការគាំទ្រយ៉ាងពេញទំហឹង ដែលធ្វើឲ្យឡាផាមបានក្លាយជាគម្រោង ដែលលក់ដាច់ជាងគេបំផុតមួយនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ជាពិសេសថ្មីៗនេះ គម្រោងក៏បានឈ្នះពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ «Mid-range Housing Development of the Year» ផងដែរ ដោយសារការជួយជ្រោមជ្រែង និងប្រឹក្សាយោបល់ទាំងផ្នែកលក់ និងទីផ្សារពីក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា គឺក្រុមហ៊ុនភ័ញធើ ប្រផឹធី (Pointer Property Co., Ltd) ដែលថ្មីៗនេះក៏បានឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជាចំនួនពីរផងដែរ ប្រចាំឆ្នាំ២0២២នេះ។ នៅក្នុងពិធីចុះកិច្ចព្រមព្រៀងសារជាថ្មី ក្នុងនាមជាដៃគូសហការផ្នែកលក់ និងទីផ្សារផ្តាច់មុខទៅលើគម្រោងផាម ស្រ្ពីង (Palm Springs)នេះ លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុនភ័ញធើ បានផ្តល់បទសម្ភាសន៍ទៅកាន់សន្និសីទសារព័ត៌មានថា៖ «ជាកិត្តិយសសារជាថ្មីម្តងទៀតហើយ ដែលភ័ញធើបានចាប់ដៃគូសហការជាមួយអ្នកអភិវឌ្ឍន៍គម្រោងបុរីឡាផាម ក្នុងការនាំយកគម្រោងទី២ ដែលមានឈ្មោះថា ផាម ស្រ្ពីងមកកាន់តំបន់ភាគខាងត្បូងភ្នំពេញ ដែលកំពុងអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ ជាពិសេសជាមួយវត្តមានរបស់ផ្សារទំនើបAEON3 ដែលគ្រោងនឹងបើកដំណើរការចុងឆ្នាំនេះ ក៏ដូចជាអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មីផងដែរ»។ លោកបានបញ្ជាក់បន្ថែមទៀតថា៖ «គម្រោងផាម ស្រ្ពីង នឹងកាន់តែពិសេសជាងមុន ដោយសារអ្នកអភិវឌ្ឍន៍ បានរួមបញ្ចូលចំណុចល្អៗដែលធ្វើឲ្យគម្រោងទីមួយជោគជ័យកន្លងមក និងធ្វើឲ្យកាន់តែប្រសើរឡើងជាមួយហេដ្ឋារចនាសម្ព័ន្ធកាន់តែសម្បូរបែប ម៉ូដផ្ទះស្អាតប្លែកមិនធ្លាប់មានពីមុនមកនៅលើទីផ្សារ ដែលនឹងផ្លាស់ប្តូរបែបផែននៃការរស់នៅថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា»

បុរីឡាផាម ផ្តល់ជូនសួនហាត់ប្រាណក្រៅផ្ទះដំបូងគេបង្អស់នៅកម្ពុជា

ភ្នំពេញៈ បុរីឡាផាម (La Palm Residences) ស្ថិតនៅផ្នែកខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាទីតាំងមានសក្តានុពលខ្ពស់ បានប្រកាសបើកលក់ផ្ទះដ៏ប្រណីតរបស់ខ្លួនមានតម្លៃសមរម្យ បើប្រៀបធៀបនឹងបុរីផ្សេងៗ (ចាប់ពី៨ម៉ឺនដុល្លារឡើងទៅរួមជាមួយការផ្តល់ជូនដ៏ពិសេស គឺការបង់ប្រាក់ដែលមិនធ្លាប់មានពីមុនមក ត្រឹមតែ១ភាគរយក្នុងមួយខែ ដោយឥតការប្រាក់ជូនដល់អតិថិជន ក្នុងអំឡុងពេលពិធីសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការនាពេលថ្មីៗនេះ។ បុរីឡាផាម ជាប្រភេទគម្រោងគេហដ្ឋានដ៏ប្រណីត និងទាន់សម័យជាងគេមួយនៅតំបន់ចំការដូង ដែលមានប្រភេទផ្ទះវីឡាកូនកាត់ កំពស់ផ្ទះ៣ជាន់ ៣បន្ទប់គេង ៤បន្ទប់ទឹក ព្រមទាំងផ្ទះអាជីវកម្ម ដែលមានកំពស់ផ្ទះ៣ជាន់កន្លះ ដែលមាន៤បន្ទប់គេង ៥បន្ទប់ទឹក រួមជាមួយតម្លៃចាប់ពី៨ម៉ឺនដុល្លារឡើងទៅតែប៉ុណ្ណោះ។  

អ្វីទៅដែលធ្វើឲ្យគម្រោងនេះមានភាពលេញធ្លោខ្លាំងបំផុត?

អ្នកវិនិយោគបុរីឡាផាម បានមើលឃើញពីបញ្ហាសង្គម ដែលអ្នករស់នៅត្រូវការ ប្រភេទវីឡាប្រណីត តែតម្លៃត្រូវសមរម្យ ដែលទីផ្សារម្ចាស់គម្រោងបុរីប្រណីតទាំងឡាយមិនអាចធ្វើបាន ក្នុងតម្លៃក្រោម១០ម៉ឺនដុល្លារ 

លោកងួន បូរាមី ម្ចាស់គម្រោងបុរីឡាផាម មានបទពិសោធន៍ខាងសាងសង់ ដែលមានម៉ូតស្អាត ហើយគុណភាពរឹងមាំ មិនជ្រាបទឹក ស្របតាមស្តង់ដារវិស្វកម្មត្រឹមត្រូវ និងទំនាក់ទំនងល្អជាមួយនឹង ដៃគូក្រុមហ៊ុនទាំងប្រាំផ្សេងទៀត ដែលអាចធានាបាននូវតម្លៃផ្ទះសមរម្យបាន តាមតម្រូវការរបស់អតិថិជន។

ចំណុចពិសេសរបស់បុរីឡាផាមជាបុរីដំបូងគេបង្អស់ដែលផ្តល់ជូននូវកន្លែងហាត់ប្រាណក្រៅផ្ទះដែលជំរុញអោយអ្នករស់នៅក្នុងបុរីឡាផាមធ្វើលំហាត់ប្រាណក្រៅផ្ទះអមជាមួយនឹងសួនច្បារធម្មជាតិបៃតង។វាក៏ជាកន្លែងល្អដើម្បីប្រាស្រ័យទាក់ទងនឹងអ្នកជិតខាងអោយកាន់តែស្និតស្នាលផងដែរ។

ទីតាំងបុរីឡាផាម មានចំងាយត្រឹមតែ៨នាទីតែប៉ុណ្ណោះ ទៅកាន់ផ្សារទំនើប អ៊ីអន៣ (AEON៤នាទីទៅកាន់ផ្សារទំនើបជីបម៉ុង៥0ម៉ែត្រ(Chipmong ៥០m Mall) និង 12នាទីទៅកាន់ព្រលានយន្ដហោះថ្មី ដែលនឹងគ្រោងបើកសម្ភោធនៅឆ្នាំ២០២៣ នាពេលខាងមុខនេះ។

អ្វីដែលកាន់តែពិសេសបុរីឡាផាមបានជ្រើសរើសក្រុមហ៊ុនភ័ញធើប្រផើធី (Pointer Property) ក្នុងការប្រឹក្សាគម្រោងនឹងធ្វើទីផ្សារផ្តាច់មុខ ដែលភ័ញធើជាក្រុមហ៊ុនអចលនវត្ថុ ជំនាញខាងប្រឹក្សាគម្រោងអភិវឌ្ឍន៍ ខាងបុរី និងខុនដូ និងទទួលបានពានរង្វាន់ជាក្រុមហ៊ុនឆ្នើមជាងគេប្រចាំឆ្នាំ 2019 កន្លងមកនេះ៕

បុរីឡាផាម នឹងសម្ពោធការដ្ឋានសំណង់ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ2020

(ភ្នំពេញ)៖ បុរីឡាផាម បានប្រកាសជាសាធារណៈថា ខ្លួននឹងធ្វើពិធីសម្ពោធការដ្ឋានសំណង់ នាថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

ក្រុមហ៊ុនកំពូលៗរហូតដល់ទៅ ៦ក្រុមហ៊ុន បានចាប់ដៃគូសហការដើម្បីអភិវឌ្ឍន៍បុរីឡាផាម រួមមាន៖

១៖ ក្រុមហ៊ុនអភិវឌ្ឍន៍បុរីឡាផាម ដែលមាន លោក ងួន បូរាមី ជាអគ្គនាយក ដោយលោកមានបទពិសោធន៍ជាច្រើនក្នុងវិស័យសាងសង់បុរី គុណភាពផ្ទះ អាផាតមិន និងសណ្ឋាគារប្រណីតៗ។

២៖ ក្រុមហ៊ុន Ashley Furniture Home Store Cambodia ដែលជាក្រុមហ៊ុនឈានមុខគេ ឯកទេសខាងគ្រឿងសង្ហារឹមដ៏ល្អប្រណីត ស្តង់ដារ សហរដ្ឋអាមេរិក មានអាយុកាល ៧៥ឆ្នាំរួចមកហើយ ដែលមានសាខាជុំវិញពិភពលោក។ លោកស្រី ជា លីនដា អគ្គនាយិកានៃក្រុមហ៊ុន បានស្រលាញ់ និងគាំទ្រ ទៅលើគំនិតបុរីឡាផាម ដែលផ្តោតលើអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ជាពិសេសបានស្របនឹងគោលដៅ និងគុណតម្លៃរបស់ Ashley ដូចគ្នា ពោលគឺ ផ្តល់ ផលិតផលល្អ ហើយតម្លៃសមរម្យ។

៣៖ ក្រុមហ៊ុន Sleep Concept មានឯកទេសផ្គត់ផ្គង់សម្ភារបន្ទប់គេង ដែលមានកេរ្តិ៍ឈ្មោះគួរឲ្យកត់សម្គាល់ នៅក្នុងប្រទេសកម្ពុជា ជាក់ស្ដែងមាន ប្រភេទពូក ដែលមានគុណភាពខ្ពស់ បានទទួលស្គាល់នូវស្ដង់ដារគុណភាព និងសុវត្តិភាពពីស្ថាប័នជាច្រើនដូចជា ISO, ISPA, SGS, LGA..។

៤៖ ក្រុមហ៊ុន Simplex ជាក្រុមហ៊ុនផ្គត់ផ្គង់ ទូរកាត់ផ្ទះបាយ ទូរទស្សន៍ ដែលទទួលបាននូវគុណភាពខ្ពស់ឈានមុខគេនៅកម្ពុជា ពិសេសតាមបុរី ខុនដូ វីឡា អាផាតមិន និងសណ្ឋាគារ ជាច្រើន។

៥៖ ក្រុមហ៊ុន MEX មានប្រភពដើមពីប្រទេសថៃ ដែលមានកេរ្តិ៏ឈ្មោះយូរឆ្នាំ មកហើយ លើគុណភាពសម្ភារ គ្រឿងបន្ទប់ទឹក និងគ្រឿងផ្ទះបាយ រួមមានទាំងឡាបូផងដែរ។

៦៖ ក្រុមហ៊ុន Pointer Property ជាក្រុមហ៊ុនអចលនវត្ថុ ជំនាញខាងប្រឹក្សាគម្រោងអភិវឌ្ឍន៍ ខាងបុរី និងខុនដូ ដែលទទួលបានពានរង្វាន់ជាក្រុមហ៊ុនឆ្នើមជាងគេប្រចាំឆ្នាំ២០១៩។

ការអភិវឌ្ឍគេហដ្ឋានរបស់បុរីឡាផាម គឺផ្តោតយ៉ាងខ្លាំងទៅលើគោលការណ៍ បុរីម៉ូតស្អាត គុណភាពល្អ និងតម្លៃសមរម្យ ត្រឹមតែ ៨ម៉ឺនដុល្លារប៉ុណ្ណោះ។ គម្រោងបុរីឡាផាម មានកិត្តិយសយ៉ាងខ្លាំងក្នុងការប្រកាសបើកលក់ ប្រភេទគេហដ្ឋានដ៏ប្រណីត និងទាន់សម័យជាមួយតម្លៃសមរម្យ នៅក្នុងទីតាំងសក្តានុពលខ្ពស់ រួមមានវីឡាកូនកាត់មានរបង និងផ្ទះអាជីវកម្មដែលមានច្រកចេញចូលមុខក្រោយ ជាមួយនឹងការបង់ប្រាក់ ដែលមិនធ្លាប់មានពីមុនមក គឺត្រឹម១% ក្នុងមួយខែ ដោយឥតការប្រាក់ជូនដល់អតិថិជន។

ទំនាក់ទំនងការិយាល័យលក់៖ https://goo.gl/maps/jhfYXH4XZYT4WCMH6
ហ្វេសប៊ុក៖ https://www.facebook.com/Lapalmresidences
ទំនាក់ទំនង៖ ០99 919 868 | 098 819 818

បុរី ឡាផាម៖ គេហដ្ឋានពោរពេញដោយសុភមង្គល និងប្រណីតភាព៕

Get in touch

phone

099 919 868
098 819 818

St. 217, Sangkat Speanthmor, Khan Dangkor, Prek Chrey Market, Phnom Penh

about us

LP Residences has been at the forefront of Cambodia’s affordable housing development yet without sacrificing the luxurious and modern lifestyle which is highly demanded by the new generation of Cambodian people. 

Newsletter

Get latest news & update

© 2022-  La Palm Residences. All rights reserved.

Sales & Marketing by Pointer