(ភ្នំពេញ)៖ ជាមួយនឹងសមិទ្ធផល និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនរបស់ខ្លួនសម្រាប់គម្រោងទីមួយកន្លងមក បុរីឡាផាម បានចាប់ដៃគូសហការគ្នាសារជាថ្មីជាមួយក្រុមហ៊ុនភ័ញធើ ប្រផឹធី (Pointer Property Co., Ltd) ក្នុងការបង្កើតគម្រោងទី២ របស់ខ្លួនឡើង ដែលមានឈ្មោះថា ផាម ស្រ្ពីង (Palm Springs) ជាមួយម៉ូដផ្ទះដែលមានរចនាបទកាន់តែទំនើបជាងមុនតាមបែបបញ្ចឹមប្រទេស គួបផ្សំនឹងការរួមបញ្ចូលគ្រឿងបរិក្ខារកាន់តែសម្បូរបែបដូចជា ស្ពានអាកាសថ្មើរជើងដំបូងគេបង្អស់ សួនច្បារលើអាកាស សួនច្បារក្រោយផ្ទះ សួនច្បាររួម កន្លែងក្មេងលេង កន្លែងហាត់ប្រាណ ទីលានកីឡាចម្រុះ បង់អង្គុយក្រោយផ្ទះ ក៏ដូចជាឧទ្យានលីនេអ៊ែរផងដែរ។ ទីតាំងគម្រោងទី២នេះ គឺស្ថិតក្នុងតំបន់សក្តានុពលខ្លាំងដដែល ព័ទ្ធជុំវិញទៅដោយផ្សារ សាលារៀន និងទីតាំងសំខាន់ៗជាច្រើន ដែលគ្រាន់តែចំណាយពេលត្រឹមតែ ៣នាទីប៉ុណ្ណោះទៅកាន់ផ្សារទំនើប Lucky Express, ៤នាទីទៅកាន់ផ្សារទំនើបជីបម៉ុង (៥០ម៉ែត្រ), ៨នាទីទៅកាន់ផ្សារទំនើប AEON3 (ដែលគ្រោងនឹងបើកចុងឆ្នាំនេះ) និងត្រឹមតែ ១២នាទីប៉ុណ្ណោះទៅកាន់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី ឬអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ កិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងក្រុមហ៊ុនទាំងពីរកន្លងមក បានពាំនាំនូវសមិទ្ធផល ភាពជោគជ័យ និងការគាំទ្រយ៉ាងពេញទំហឹង ដែលធ្វើឲ្យឡាផាមបានក្លាយជាគម្រោង ដែលលក់ដាច់ជាងគេបំផុតមួយនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ជាពិសេសថ្មីៗនេះ គម្រោងក៏បានឈ្នះពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ «Mid-range Housing Development of the Year» ផងដែរ ដោយសារការជួយជ្រោមជ្រែង និងប្រឹក្សាយោបល់ទាំងផ្នែកលក់ និងទីផ្សារពីក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា គឺក្រុមហ៊ុនភ័ញធើ ប្រផឹធី (Pointer Property Co., Ltd) ដែលថ្មីៗនេះក៏បានឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជាចំនួនពីរផងដែរ ប្រចាំឆ្នាំ២0២២នេះ។ នៅក្នុងពិធីចុះកិច្ចព្រមព្រៀងសារជាថ្មី ក្នុងនាមជាដៃគូសហការផ្នែកលក់ និងទីផ្សារផ្តាច់មុខទៅលើគម្រោងផាម ស្រ្ពីង (Palm Springs)នេះ លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុនភ័ញធើ បានផ្តល់បទសម្ភាសន៍ទៅកាន់សន្និសីទសារព័ត៌មានថា៖ «ជាកិត្តិយសសារជាថ្មីម្តងទៀតហើយ ដែលភ័ញធើបានចាប់ដៃគូសហការជាមួយអ្នកអភិវឌ្ឍន៍គម្រោងបុរីឡាផាម ក្នុងការនាំយកគម្រោងទី២ ដែលមានឈ្មោះថា ផាម ស្រ្ពីងមកកាន់តំបន់ភាគខាងត្បូងភ្នំពេញ ដែលកំពុងអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ ជាពិសេសជាមួយវត្តមានរបស់ផ្សារទំនើបAEON3 ដែលគ្រោងនឹងបើកដំណើរការចុងឆ្នាំនេះ ក៏ដូចជាអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មីផងដែរ»។ លោកបានបញ្ជាក់បន្ថែមទៀតថា៖ «គម្រោងផាម ស្រ្ពីង នឹងកាន់តែពិសេសជាងមុន ដោយសារអ្នកអភិវឌ្ឍន៍ បានរួមបញ្ចូលចំណុចល្អៗដែលធ្វើឲ្យគម្រោងទីមួយជោគជ័យកន្លងមក និងធ្វើឲ្យកាន់តែប្រសើរឡើងជាមួយហេដ្ឋារចនាសម្ព័ន្ធកាន់តែសម្បូរបែប ម៉ូដផ្ទះស្អាតប្លែកមិនធ្លាប់មានពីមុនមកនៅលើទីផ្សារ ដែលនឹងផ្លាស់ប្តូរបែបផែននៃការរស់នៅថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា»

1 Comment

Leave a Reply

Your email address will not be published. Required fields are marked *

Get in touch

phone

099 919 868
098 819 818

St. 217, Sangkat Speanthmor, Khan Dangkor, Prek Chrey Market, Phnom Penh

about us

LP Residences has been at the forefront of Cambodia’s affordable housing development yet without sacrificing the luxurious and modern lifestyle which is highly demanded by the new generation of Cambodian people. 

Newsletter

Get latest news & update

© 2022-  La Palm Residences. All rights reserved.

Sales & Marketing by Pointer