អ្វីទៅដែលធ្វើឲ្យគម្រោងនេះមានភាពលេញធ្លោខ្លាំងបំផុត?
អ្នកវិនិយោគបុរីឡាផាម បានមើលឃើញពីបញ្ហាសង្គម ដែលអ្នករស់នៅត្រូវការ ប្រភេទវីឡាប្រណីត តែតម្លៃត្រូវសមរម្យ ដែលទីផ្សារម្ចាស់គម្រោងបុរីប្រណីតទាំងឡាយមិនអាចធ្វើបាន ក្នុងតម្លៃក្រោម១០ម៉ឺនដុល្លារ ។
លោកងួន បូរាមី ម្ចាស់គម្រោងបុរីឡាផាម មានបទពិសោធន៍ខាងសាងសង់ ដែលមានម៉ូតស្អាត ហើយគុណភាពរឹងមាំ មិនជ្រាបទឹក ស្របតាមស្តង់ដារវិស្វកម្មត្រឹមត្រូវ និងទំនាក់ទំនងល្អជាមួយនឹង ដៃគូក្រុមហ៊ុនទាំងប្រាំផ្សេងទៀត ដែលអាចធានាបាននូវតម្លៃផ្ទះសមរម្យបាន តាមតម្រូវការរបស់អតិថិជន។

ចំណុចពិសេសរបស់បុរីឡាផាមជាបុរីដំបូងគេបង្អស់ដែលផ្តល់ជូននូវកន្លែងហាត់ប្រាណក្រៅផ្ទះដែលជំរុញអោយអ្នករស់នៅក្នុងបុរីឡាផាមធ្វើលំហាត់ប្រាណក្រៅផ្ទះអមជាមួយនឹងសួនច្បារធម្មជាតិបៃតង។វាក៏ជាកន្លែងល្អដើម្បីប្រាស្រ័យទាក់ទងនឹងអ្នកជិតខាងអោយកាន់តែស្និតស្នាលផងដែរ។
ទីតាំងបុរីឡាផាម មានចំងាយត្រឹមតែ៨នាទីតែប៉ុណ្ណោះ ទៅកាន់ផ្សារទំនើប អ៊ីអន៣ (AEON៣) ៤នាទីទៅកាន់ផ្សារទំនើបជីបម៉ុង៥0ម៉ែត្រ(Chipmong ៥០m Mall) និង 12នាទីទៅកាន់ព្រលានយន្ដហោះថ្មី ដែលនឹងគ្រោងបើកសម្ភោធនៅឆ្នាំ២០២៣ នាពេលខាងមុខនេះ។
អ្វីដែលកាន់តែពិសេសបុរីឡាផាមបានជ្រើសរើសក្រុមហ៊ុនភ័ញធើប្រផើធី (Pointer Property) ក្នុងការប្រឹក្សាគម្រោងនឹងធ្វើទីផ្សារផ្តាច់មុខ ដែលភ័ញធើជាក្រុមហ៊ុនអចលនវត្ថុ ជំនាញខាងប្រឹក្សាគម្រោងអភិវឌ្ឍន៍ ខាងបុរី និងខុនដូ និងទទួលបានពានរង្វាន់ជាក្រុមហ៊ុនឆ្នើមជាងគេប្រចាំឆ្នាំ 2019 កន្លងមកនេះ៕
